khmer eng
  • ឯកឧត្ដម អន ស៊ុំ និង ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ សរុប ចំនួន៦៥១នាក់។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់មន្ត្រីថ្នាក់មូលដ្ឋាន ក្នុងការបំពេញតួនាទី ភារកិច្ចស្នូល ការជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ពិសេសការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវី-ដ១៩ និងការជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ ៖
    ១-ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានកាន់តែរឹងមាំ ក្នុងនោះត្រូវតាមដានគ្រប់សកម្មភាពរបស់ក្រុមអមិត្ព និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
    ២-ធ្វើឱ្យមានស្ថេរភាពសេដ្ឋកិច្ច និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបជូនដល់ប្រជាពលរដ្ឋ យល់ដឹងក្នុងការរៀនរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ និងក្តាប់ជាប់គោលនយបាយរបស់រាជរដ្ឋាភិបាល ហើយប្រមូលផ្តុំរួមកម្លាំគ្នាម្ចាស់ការអនុវត្ត ឱ្យបានម៉ឹងម៉ាត់។
    ៣-ធ្វើជាមន្ត្រីល្អ គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពស្អាតស្អំក្នុងការផ្តល់សេវាសាធារណៈ ចាប់ពីមន្ត្រីថ្នាក់មូលដ្ឋាន រហូតដល់មន្ទីរជំនាញនៅថ្នាក់ខេត្ត បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
    ៤-ពង្រឹងមូលនិធិមនុស្សចាស់ មូលនិធិជនក្រីក្រ និងមូលនិធិផ្សេងៗទៀត ដើម្បីបានជួយរួមចំណែកក្នុងការស្ដារជីវភាពខ្វះខាតរបស់ពួកគាត់។
    ៥-ពង្រឹងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើសកម្មភាព និងទើបសម្ពោធដាក់ឱ្យដំណើរការ និងពង្រីកមុខរបរជូនប្រជាពលរដ្ឋ មន្ត្រីរាជការដែលខ្វះខាតទុនពិតប្រាកដ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភដល់អ្នកចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា៥០.០០០៛។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤